ព្រះត្រៃបិដក ភាគ ១០០
បណ្ឌិត គប្បីចងជាចក្កៈចុះ អវិជ្ជាសវៈ អាស្រ័យនូវភវាសវៈ ចក្កៈ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកអាសវៈ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវកាមាសវៈ ដែលប្រកបដោយអាសវៈ (បណ្ឌិតគប្បីចង) ជាចក្កៈទាំងអស់។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ នូវខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអាសវៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ។
ID: 637830500506838179
ទៅកាន់ទំព័រ៖