ព្រះត្រៃបិដក ភាគ ១០០

ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​អាសវៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ នូវ​ខន្ធ២…។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នូវ​ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋាសវៈ និង​អវិជ្ជា​សវៈ អាស្រ័យ​នូវ​កាមាសវៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង (ចង) ជា​ចក្កៈ​ទាំងអស់​ចុះ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នូវ​ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង នូវ​ពួក​អាសវៈ​ផង នូវ​ខន្ធ២…។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នូវ​ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង ទើប​កើតឡើង
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 637830500794470003
ទៅកាន់ទំព័រ៖