ព្រះត្រៃបិដក ភាគ ១០០

ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ទិដ្ឋាសវៈ​ក្តី អវិជ្ជា​សវៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង នូវ​កាមាសវៈ​ផង នូវ​ខន្ធ២… ចក្កៈ។ បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
 [៤០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ឯវិបាក​ប្ប​ច្ច័​យ មិន​មាន​វារៈ​ទេ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤០៧] ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​នហេតុមូល​កៈ មិន​មាន​ទេ។ ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ និង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
 [៤០៨] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។ ការរាប់​ទាំង២យ៉ាង​ក្រៅពី​នេះ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី (ចប់) បរិបូណ៌​ហើយ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 637830501061102429
ទៅកាន់ទំព័រ៖