ព្រះត្រៃបិដក ភាគ ១០០

 [៤១៣] ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នៃ​ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 637830502042844071
ទៅកាន់ទំព័រ៖