ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែជាអាសវៈក្តី ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ដោយអារម្មណប្បច្ច័យ
ID: 637830502286531697
ទៅកាន់ទំព័រ៖