ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៤១៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[៤១៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ សេចក្តីបំប្រួញ… ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនមគ្គប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
[៤១៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ អនុលោមបទទាំងឡាយ បណ្ឌិតគប្បីរាប់ផងចុះ… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អាសវអាសវសម្បយុត្តទុកៈ។
ID: 637830502565511738
ទៅកាន់ទំព័រ៖