ព្រះត្រៃបិដក ភាគ ១០០

អាសវ​វិប្បយុត្ត​សា​សវ​ទុ​កៈ
បដិ​ច្ច​វារៈ


 [៤១៧] ធម៌​ដែល​ប្រាសចាក​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ នូវ​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១…។ ធម៌​ដែល​ប្រាសចាក​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។ សេចក្តី​បំប្រួញ។

ចប់ អាសវ​វិប្បយុត្ត​សា​សវ​ទុ​កៈ។

ថយ | ទំព័រទី ៣៥៤
ID: 637830502818367670
ទៅកាន់ទំព័រ៖