ព្រះត្រៃបិដក ភាគ ១០០
នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២… កដត្តារូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត។
[៤០] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ
ID: 637830313875957217
ទៅកាន់ទំព័រ៖