ព្រះត្រៃបិដក ភាគ ១០០
[២] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺលើកតែរូបភពចេញ និយាយតែប្រស្នា៩ ក្នុងអរូបភពតែម្យ៉ាង។ ព្រោះអធិបតិប្បច្ច័យ គឺបដិសិន្ធ មិនមានទេ (ការណ៍នេះ) គ្រប់គ្រាន់ហើយ អាស្រ័យនូវមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត នេះជាសេចក្តីផ្សេងៗគ្នា។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ គឺពួកមហាភូតទាំងអស់ ដរាបដល់ពួកអសញ្ញសត្វ។ ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ ឯបដិសន្ធិ មិនមានក្នុងបច្ច័យទាំង២ទេ។ ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាអហេតុកៈផង មិនមែនហេតុផង។បេ។ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ
ID: 637830305144375486
ទៅកាន់ទំព័រ៖