ព្រះត្រៃបិដក ភាគ ១០០

គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ នូវ​ខន្ធ២…។ អហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ នូវ​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​អហេតុ​កក្ខន្ធ អាស្រ័យ​នូវ​វត្ថុ។ សហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​សហេតុ​កក្ខន្ធ អាស្រ័យ​នូវ​វត្ថុ។ សហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ និង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ និង​មោហៈ នូវ​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ខន្ធ៣ អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ និង​វត្ថុ នូវ​ខន្ធ២…។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637830314055966920
ទៅកាន់ទំព័រ៖