ព្រះត្រៃបិដក ភាគ ១០០

 [៤១] សហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ នូវ​ខន្ធ២…។ អហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​សហេតុ​កក្ខន្ធ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ នូវ​ខន្ធ២…។ អហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​មហាភូត១… ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ និង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​សហេតុ​កក្ខន្ធ និង​ពួក​មហាភូត។
 [៤២] អហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អនន្តរ​ប្ប​ច្ច័​យ។ …ព្រោះ​សម​នន្ត​រប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637830314276530189
ទៅកាន់ទំព័រ៖