ព្រះត្រៃបិដក ភាគ ១០០
[៤៣] …ព្រោះសហជាតប្បច្ច័យ គឺសហេតុកក្ខន្ធ១… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសហេតុកក្ខន្ធ១ នូវខន្ធ២… ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១។បេ។ ពាហិរៈ… អាហារសមុដ្ឋាន…
ID: 637830314463847009
ទៅកាន់ទំព័រ៖