ព្រះត្រៃបិដក ភាគ ១០០

ឧតុសមុដ្ឋាន​… មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ សហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ប្រស្នា៥នេះ ដូចគ្នានឹង​ហេតុ​ប្ប​ច្ច័​យដែរ មិន​ផ្សេងគ្នា​ទេ។
 [៤៤] សហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ អហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ វត្ថុ អាស្រ័យ​នូវ​ពួក​សហេតុ​កក្ខន្ធ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិ​ចិ​ច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ នូវ​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ខន្ធ៣ក្តី វត្ថុ​ក្តី អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ នូវ​ខន្ធ២…។ អហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637830314693641040
ទៅកាន់ទំព័រ៖