ព្រះត្រៃបិដក ភាគ ១០០
ព្រោះនហេតុប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកអសញ្ញសត្វ មានដរាបណា បណ្ឌិតគប្បីធ្វើនូវធម៌ទាំងអស់ ដរាបនោះដែរ។
[៤៨] អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអហេតុកក្ខន្ធ ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធមហាភូត១…។ សេចក្តីបំប្រួញ។ (មហាភូត) ១ របស់ពួកអសញ្ញសត្វ…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ។
[៤៩] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺ (បច្ច័យទាំងឡាយ) ដូចគ្នានឹងសហជាតប្បច្ច័យ ក្នុងអនុលោមដែរ។ …ព្រោះនអនន្តរប្បច្ច័យ
ID: 637830315442789510
ទៅកាន់ទំព័រ៖