ព្រះត្រៃបិដក ភាគ ១០០
នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។
[៥០] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ ក្នុងបដិសន្ធិក្ខណៈ នូវសហេតុកក្ខន្ធ…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប នូវអហេតុកក្ខន្ធ១… នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអហេតុកក្ខន្ធ ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ… ពួកអសញ្ញសត្វ មានដរាបណា
ID: 637830315668834651
ទៅកាន់ទំព័រ៖