ព្រះត្រៃបិដក ភាគ ១០០
សេចក្តីពិស្តារ ក៏មានដរាបនោះដែរ។ សហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ចា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ
ID: 637830315855518900
ទៅកាន់ទំព័រ៖