ព្រះត្រៃបិដក ភាគ ១០០

គឺ​ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ខន្ធ៣ អាស្រ័យ​នូវ​សហេតុ​កក្ខន្ធ១ និង​វត្ថុ នូវ​ខន្ធ២… កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​សហេតុ​កក្ខន្ធ និង​ពួក​មហាភូត។
 [៥១] សហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ។ …ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ។
 [៥២] …ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សហេតុក​ចេតនា អាស្រ័យ​នូវ​ពួក​សហេតុ​កក្ខន្ធ។ អហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​អហេតុក​ចេតនា អាស្រ័យ​នូវ​ពួក​អហេតុ​កក្ខន្ធ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​…។ សហេតុក​ធម៌ អាស្រ័យ​នូវ​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សហេតុក​ធម៌ អាស្រ័យ​នូវ​សហេតុក​ធម៌ និង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ និង​មោហៈ។
 [៥៣] …ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​បដិសន្ធិ មិន​មាន​ទេ។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637830316270243508
ទៅកាន់ទំព័រ៖