ព្រះត្រៃបិដក ភាគ ១០០
ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១។បេ។ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។បេ។ ធម៌ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៥] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវហេតុ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ក្នុងខណៈនៃបដិសន្ធិ មហាភូតទាំងអស់ (ក៏អាស្រ័យនូវពួកនហេតុក្ខន្ធ)។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវហេតុផង ពួកខន្ធមិនមែនជាហេតុផង ក្នុងខណៈនៃបដិសន្ធិ។បេ។ ព្រោះនអធិបតិប្បច្ច័យ គឺបរិបូណ៌។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។
ID: 637830305365936637
ទៅកាន់ទំព័រ៖