ព្រះត្រៃបិដក ភាគ ១០០
ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង និងខន្ធ២… កដត្តារូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង។
ID: 637830317546045097
ទៅកាន់ទំព័រ៖