ព្រះត្រៃបិដក ភាគ ១០០

 [៦០] សហេតុក​ធម៌ ពឹងផ្អែក​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​សហេតុ​កក្ខន្ធ១ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ អហេតុក​ធម៌ ពឹងផ្អែក​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី ពឹងផ្អែក​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ នឹង​ខន្ធ២…។ អហេតុក​ធម៌ ពឹងផ្អែក​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​នឹង​អហេតុ​កក្ខន្ធ១… នឹង​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​អហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ សហេតុក​ធម៌ ពឹងផ្អែក​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637830317722977560
ទៅកាន់ទំព័រ៖