ព្រះត្រៃបិដក ភាគ ១០០
ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ខន្ធ២ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ២។
ID: 637830317922478584
ទៅកាន់ទំព័រ៖