ព្រះត្រៃបិដក ភាគ ១០០
[៦១] សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ ប្រស្នាទាំង៩ ក្នុងអធិបតិប្បច្ច័យ តែងប្រព្រឹត្តទៅដដែល។
[៦២] សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ។… ព្រោះសមនន្តរប្បច្ច័យ។
[៦៣] … ព្រោះសហជាតប្បច្ច័យ មានវារៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ អហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ នឹងខន្ធ២… តាំងពីបដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ សហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ ពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត
ID: 637830318167242932
ទៅកាន់ទំព័រ៖