ព្រះត្រៃបិដក ភាគ ១០០
ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ នឹងវត្ថុ…។ សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង នឹងខន្ធ២…
ID: 637830318343260560
ទៅកាន់ទំព័រ៖