ព្រះត្រៃបិដក ភាគ ១០០

ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​សហេតុ​កក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២… ខន្ធ៣ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ ពឹងផ្អែក​នឹង​សហេតុ​កក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… កដ​ត្តា​រូប ពឹងផ្អែក​នឹង​ពួក​សហេតុ​កក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។
 [៦៤] សហេតុក​ធម៌ ពឹងផ្អែក​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។… ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
 [៦៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។

ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637830318640505669
ទៅកាន់ទំព័រ៖