ព្រះត្រៃបិដក ភាគ ១០០
[៦] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអទោសៈ អមោហៈ អាស្រ័យនូវអលោភៈ ក្នុងអរូប។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈ លោភៈ អាស្រ័យនូវមោហៈ។បេ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវហេតុក្នុងអរូប ចិត្តសមុដ្ឋានរូប អាស្រ័យនូវហេតុ ក្នុងខណៈនៃបដិសន្ធិ។បេ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអទោសៈក្តី អមោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវអលោភៈ ក្នុងអរូប។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ មិនមែនជាហេតុ ក្នុងអរូប។បេ។ ខន្ធ២ អាស្រ័យនូវខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង
ID: 637830305566372707
ទៅកាន់ទំព័រ៖