ព្រះត្រៃបិដក ភាគ ១០០

 [៦៦] អហេតុក​ធម៌ ពឹងផ្អែក​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ អហេតុក​ធម៌ ពឹងផ្អែក​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ នឹង​អហេតុ​កក្ខន្ធ១… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​… ដរាបដល់​ពួក​អសញ្ញ​សត្វ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​អហេតុ​កក្ខន្ធ​ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ អហេតុក​ធម៌ ពឹងផ្អែក​នឹង​សហេតុក​ធម៌​ផង នឹង​អហេតុក​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង។ សេចក្តី​បំប្រួញ។
 [៦៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ននិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637830318873249569
ទៅកាន់ទំព័រ៖