ព្រះត្រៃបិដក ភាគ ១០០

ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
និស្សយ​វារៈ ប្រហែលគ្នា​នឹង​បច្ចយ​វារៈ​ដែរ។


សំសដ្ឋ​វារៈ


 [៧០] សហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​សហេតុ​កក្ខន្ធ១ នឹង​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ សហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​អហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡូកច្រឡំ​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​សហេតុក​ធម៌​ផង នឹង​អហេតុក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង និង​មោហៈ​ផង នឹង​ខន្ធ២…។
 [៧១] សហេតុក​ធម៌ ច្រឡូកច្រឡំ​នឹង​សហេតុក​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡូកច្រឡំ​នឹង​សហេតុ​កក្ខន្ធ១ នឹង​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637830319557451377
ទៅកាន់ទំព័រ៖