ព្រះត្រៃបិដក ភាគ ១០០
[៧២] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងសហេតុកក្ខន្ធ១ នឹងខន្ធ២…។
[៧៣] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ។… ព្រោះសមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។
[៧៤] … ព្រោះវិបាកប្បច្ច័យ គឺនឹងសហេតុកក្ខន្ធ១ ជាវិបាក… នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ច្រឡូកច្រឡំនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងអហេតុកក្ខន្ធ១ ជាវិបាក នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ … ព្រោះឈានប្បច្ច័យ។ សេចក្តីបំប្រួញ។… ព្រោះអវិគតប្បច្ច័យ។
[៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៦ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦។ សេចក្តីបំប្រួញ។ ក្នុងវិបាកប្បច្ច័យ មានវារៈ២ ក្នុងអាហារប្បច្ច័យ មានវារៈ៦
ID: 637830320097718385
ទៅកាន់ទំព័រ៖