ព្រះត្រៃបិដក ភាគ ១០០
ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៦ ក្នុងឈានប្បច្ច័យ មានវារៈ៦ ក្នុងមគ្គប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៧៦] អហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡូកច្រឡំ នឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អហេតុកធម៌ ច្រឡូកច្រឡំនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងអហេតុកក្ខន្ធ១ នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សេចក្តីបំប្រួញ។
[៧៧] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
ID: 637830320378589899
ទៅកាន់ទំព័រ៖