ព្រះត្រៃបិដក ភាគ ១០០
[៧៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
ចប់ អនុលោមប្បច្ចនីយៈ។
[៧៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។… ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
សម្បយុត្តវារៈ ប្រហែលគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[៨០] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកសហេតុកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌
ID: 637830320753074559
ទៅកាន់ទំព័រ៖