ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សហេតុក​ហេតុ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ សហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សហេតុក​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ​…។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637830320953779502
ទៅកាន់ទំព័រ៖