ព្រះត្រៃបិដក ភាគ ១០០
[៨១] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល ឲ្យទាន សីល… ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល នូវពួកកិលេស ដែលលះបង់ហើយ… នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… ក្នុងកាលមុន… នូវពួកសហេតុកក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ សហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ ពួកព្រះអរិយៈ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយសហេតុកចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ពួកសហេតុកក្ខន្ធ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកសហេតុកក្ខន្ធ ប្រារព្ធនូវពួកសហេតុកក្ខន្ធ ទើបកើតឡើង។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺនូវពួកសហេតុកក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ
ID: 637830321209252613
ទៅកាន់ទំព័រ៖