ព្រះត្រៃបិដក ភាគ ១០០

អហេតុក​វិបាក ក៏​កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ​ជា​អារម្មណ៍ ពួក​អហេតុ​កក្ខន្ធ​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ពួក​សហេតុ​កក្ខន្ធ ទើប​កើតឡើង។ សហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ពួក​សហេតុ​កក្ខន្ធ ទើប​កើតឡើង។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​និព្វាន ជា​បច្ច័យ​នៃ​អា​វជ្ជ​នៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ​… នូវ​វត្ថុ​… នូវ​ពួក​អហេតុ​កក្ខន្ធ​ផង នូវ​មោហៈ​ផង ថា​មិន​ទៀង​… ទោមនស្ស កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ អហេតុក​វិបាក ក៏​កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ​ជា​អារម្មណ៍ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​អហេតុ​កក្ខន្ធ​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ពួក​អហេតុ​កក្ខន្ធ​ផង នូវ​មោហៈ​ផង ទើប​កើតឡើង។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637830321396084964
ទៅកាន់ទំព័រ៖