ព្រះត្រៃបិដក ភាគ ១០០

ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​អហេតុ​កក្កិ​លេស ដែល​លះបង់​ហើយ ក្នុង​កាលមុន​… នូវ​ចក្ខុ​… នូវ​វត្ថុ​… នូវ​ពួក​អហេតុ​កក្ខន្ធ​ផង នូវ​មោហៈ​ផង ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ សហេតុក​វិបាក ក៏​កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ ជា​អារម្មណ៍ ពួក​ព្រះ​អរិយៈ ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកបដោយ​អហេតុកចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​អហេតុ​កក្ខន្ធ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​សហេតុ​កក្ខន្ធ ប្រារព្ធ​នូវ​ពួក​អហេតុ​កក្ខន្ធ​ផង នូវ​មោហៈ​ផង ទើប​កើតឡើង។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ចក្ខុ ទើប​កើតឡើង នូវ​សោត​… នូវ​វត្ថុ​… ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ពួក​អហេតុ​កក្ខន្ធ​ផង នូវ​មោហៈ​ផង ទើប​កើតឡើង។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637830321596387804
ទៅកាន់ទំព័រ៖