ព្រះត្រៃបិដក ភាគ ១០០
គឺពួកសហេតុកក្ខន្ធ ប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង ទើបកើតឡើង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកអហេតុកក្ខន្ធក្តី មោហៈក្តី ប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង ទើបកើតឡើង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង ទើបកើតឡើង។
[៨២] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា អំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព… នូវផល… ធ្វើនូវពួកសហេតុកក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង
ID: 637830321808662327
ទៅកាន់ទំព័រ៖