ព្រះត្រៃបិដក ភាគ ១០០

 [៨៣] សហេតុក​ធម៌ ជា​បច្ច័យ នៃ​សហេតុក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​សហេតុ​កក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​សហេតុ​កក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ មគ្គ (ជា​បច្ច័យ) នៃ​ផល ផល (ជា​បច្ច័យ) នៃ​ផល អនុលោម (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ សហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ក្រោយៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ ចុតិ​ចិត្ត ដែល​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ឧប​បត្តិ​ចិត្ត ដែល​មិន​ប្រកបដោយ​ហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ សហេតុ​កភវ​ង្គ ជា​បច្ច័យ​នៃ​អា​វជ្ជ​នៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ សហេតុ​កភវ​ង្គ ជា​បច្ច័យ​នៃ​អហេតុ​កភវ​ង្គ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​សហេតុ​កក្ខន្ធ ជា​បច្ច័យ​នៃ​អហេ​តុ​កវុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637830322192589612
ទៅកាន់ទំព័រ៖