ព្រះត្រៃបិដក ភាគ ១០០

សហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មោហៈ​មុនៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ក្រោយៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​អហេតុ​កក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​អហេតុ​កក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​បញ្ច​វិញ្ញាណ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មោហៈ​មុនៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637830322376677716
ទៅកាន់ទំព័រ៖