ព្រះត្រៃបិដក ភាគ ១០០
អហេតុកចុតិចិត្ត ជាបច្ច័យនៃសហេតុកឧបបត្តិចិត្ត ដោយអនន្តរប្បច្ច័យ អហេតុកភវង្គ ជាបច្ច័យនៃសហេតុកភវង្គ ដោយអនន្តរប្បច្ច័យ ពួកអហេតុកក្ខន្ធ ជាបច្ច័យនៃសហេតុកវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយអនន្តរប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ។
ID: 637830322574748782
ទៅកាន់ទំព័រ៖