ព្រះត្រៃបិដក ភាគ ១០០
សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃអហេតុកវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកធម៌ក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។
[៨៤] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយសហជាតប្បច្ច័យ គឺប្រហែលគ្នានឹងសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ តំណ មិនមានក្នុងទីនេះទេ។… ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺប្រហែលគ្នានឹងបដិច្ចវារៈដែរ។
ID: 637830322799758555
ទៅកាន់ទំព័រ៖