ព្រះត្រៃបិដក ភាគ ១០០
… ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺប្រហែលគ្នានឹងនិស្សយប្បច្ច័យ ក្នុងបដិច្ចវារៈដែរ ឯតំណ មិនមានក្នុងទីនេះទេ។
[៨៥] … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។
ID: 637830323004201295
ទៅកាន់ទំព័រ៖