ព្រះត្រៃបិដក ភាគ ១០០

បក​តូប​និស្ស័យ គឺ​កាយិកសុខ ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កាយិកទុក្ខ​… រដូវ​… ភោជន​… សេនាសនៈ ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មោហៈ ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កាយិកសុខ​ក្តី កាយិកទុក្ខ​ក្តី រដូវ​ក្តី ភោជន​ក្តី សេនាសនៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​កាយិកសុខ ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ កាយិកទុក្ខ​… រដូវ ភោជន សេនាសនៈ​… អាស្រ័យ​នូវ​មោហៈ ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ កាយិកសុខ​ក្តី។បេ។ មោហៈ​ក្តី ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​បញ្ញា និង​រាគៈ។បេ។ នៃ​សេចក្តី​ប្រាថ្នា មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637830323178289416
ទៅកាន់ទំព័រ៖