ព្រះត្រៃបិដក ភាគ ១០០

អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ បក​តូប​និស្ស័យ គឺ​កាយិកសុខ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ បក​តូប​និស្ស័យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​សហេតុ​កក្ខន្ធ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ បក​តូប​និស្ស័យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​អហេតុ​កក្ខន្ធ​ផង នៃ​មោហៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637830323362242966
ទៅកាន់ទំព័រ៖