ព្រះត្រៃបិដក ភាគ ១០០
នូវខន្ធ២…។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុផង លោភៈផង។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ។បេ។
[៧] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ។ …ព្រោះនអាសេវនប្បច្ច័យ។
[៨] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវហេតុ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។ នហេតុធម៌ អាស្រ័យនូវហេតុធម៌ និងនហេតុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវហេតុផង ពួកសម្បយុត្តកក្ខន្ធផង។
[៩] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ មានវារៈ៩។
[១០] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិរ… ឧតុសមុដ្ឋាន…
ID: 637830306043081931
ទៅកាន់ទំព័រ៖