ព្រះត្រៃបិដក ភាគ ១០០
។បេ។ បកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[៨៦] អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត (គឺបុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្ស កើតឡើង កាលកុសល និងអកុសលរលត់ហើយ អហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត (គឺបុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ សហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍
ID: 637830323565283666
ទៅកាន់ទំព័រ៖