ព្រះត្រៃបិដក ភាគ ១០០

បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​សហេតុ​កក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត (គឺ​បុគ្គល) នូវ​ចក្ខុ​… ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​វត្ថុ ទើប​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៨៧] សហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​ពួក​សហេតុ​កក្ខន្ធ ដែល​កើត​ក្រោយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ អហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​ពួក​អហេតុ​កក្ខន្ធ ដែល​កើត​ក្រោយ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សហេតុក​ធម៌​ក្តី អហេតុក​ធម៌​ក្តី ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដែល​កើត​ក្រោយ​ក្តី មោហៈ​ក្តី
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637830389739975474
ទៅកាន់ទំព័រ៖