ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៨៨] សហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។ អា​វជ្ជ​នៈ​ក្តី ភវ​ង្គៈ​ក្តី មិន​មាន​ទេ ឯវារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​វៀរ​ចេញ​ចុះ។
 [៨៩] សហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​សហេតុក​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​សហេតុក​ចេតនា ជា​បច្ច័យ​នៃ​ពួក​សហេតុ​កក្ខន្ធ ដែល​ជា​វិបាក ដោយ​កម្ម​ប្ប​ច្ច័​យ។ សហេតុក​ធម៌ ជា​បច្ច័យ​នៃ​អហេតុក​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​សហេតុក​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​សហេតុក​ចេតនា ជា​បច្ច័យ​នៃ​ពួក​អហេតុ​កក្ខន្ធ ជា​វិបាក​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ សហេតុក​ធម៌ ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ផង នៃ​អហេតុក​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637830389980895972
ទៅកាន់ទំព័រ៖