ព្រះត្រៃបិដក ភាគ ១០០
បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺសហេតុកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺសហេតុកចេតនា ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដែលជាវិបាកផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយកម្មប្បច្ច័យ គឺអហេតុកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[៩០] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយវិបាកប្បច្ច័យ គឺសហេតុកក្ខន្ធ១ ដែលជាវិបាក (ជាបច្ច័យ) នៃខន្ធ៣… ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិបាកប្បច្ច័យ ពួកសហេតុកក្ខន្ធ ដែលជាវិបាក ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយវិបាកប្បច្ច័យ គឺសហេតុកក្ខន្ធ១ ដែលជាវិបាក (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង…
ID: 637830390219638916
ទៅកាន់ទំព័រ៖