ព្រះត្រៃបិដក ភាគ ១០០
ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិបាកប្បច្ច័យ គឺអហេតុកក្ខន្ធ១ ដែលជាវិបាក (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង… ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
[៩១] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអហេតុកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។
[៩២] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយជាអហេតុកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ… ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ
ID: 637830390486852839
ទៅកាន់ទំព័រ៖