ព្រះត្រៃបិដក ភាគ ១០០
កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។
[៩៣] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ៣។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយឈានប្បច្ច័យ គឺពួកអង្គឈានជាអហេតុកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។
[៩៤] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣។
[៩៥] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយសម្បយុត្តប្បច្ច័យ គឺមានបញ្ហា៦ ប្រហែលគ្នានឹងសម្បយុត្តប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។
[៩៦] សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ
ID: 637830390824085508
ទៅកាន់ទំព័រ៖