ព្រះត្រៃបិដក ភាគ ១០០
ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ។ បច្ឆាជាត គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកអហេតុកក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ពួកអហេតុកក្ខន្ធ ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអហេតុកក្ខន្ធក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងបដិសន្ធិក្ខណៈ វត្ថុ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ
ID: 637830391009688297
ទៅកាន់ទំព័រ៖